ការរៀនសម្រាប់ជីវិតគឺមិនដូចនឹងការរៀននៅសាលាឡើយ។ យើងមិននឹងក្លាយជាមនុស្សម្នាក់ថ្មីទៅតាមការរៀនឡើយ ប្រសិនបើយើងរៀនដោយគ្រាន់តែស្រូបព័ត៌មាន។ កាលដែលយើងចាំ មិនមានន័យថាយើងចេះនោះទេ។ ដើម្បីបង្កើតភាពចេះ និងជាពិសេសលទ្ធផលជាក់ស្តែងសម្រាប់ជីវិត យើងត្រូវតែរៀនថែមពីរជំហានទៀត ដោយចេះវែកញែកថាមេរៀនណាសំខាន់ បំភ្លេចមេរៀនដែលមិនសំខាន់ និងថែមថយជាមួយនឹងគំនិតចេញពីការគិតរបស់ខ្លួនផ្ទាល់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយកពីវិធីនៃការលូតលាស់សម្រាប់ជីវិត។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 តស់ "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly