Rean Ruos Podcast

Monyputhy Ly

ចូលរួមជាមួយខ្ញុំបាទនៅក្នុង ”Rean Ruos Podcast” (រៀនរស់ផតខាស់) ក្នុងការចែករំលែកអំពីចំណេះដឹងជីវិត ដែលផ្អែកលេីទស្សនវិជ្ជា ចិត្តវិទ្យា និង វិទ្យាសាស្ត្រ ដែលទាក់ទងពីប្រធានបទជាច្រើនទាក់ទងដូចជា ភាពរីករាយ សុខភាព ចិត្តរឹងមាំ ផលិតភាព របៀបរៀន អាជីព...។ល។ read less
教育教育
រវាងទូរស័ព្ទនិងយើង មួយណាជាម្ចាស់?
6日前
រវាងទូរស័ព្ទនិងយើង មួយណាជាម្ចាស់?
បច្ចេកវិទ្យាកាន់តែទៅមុខ ទូរស័ព្ទយើងកាន់តែទំនើប។ បើយើងមើលទៅ ទូរស័ព្ទដៃដែលយើងជាច្រើនកំពុងប្រើនេះ មានល្បឿនលឿនជាងកុំព្យូទ័រកាលពីពីរបីទសវត្សរ៍មុនទៅទៀត។ របស់ក្នុងដៃមួយនេះអាចក្លាយជាម៉ាសុីនសម្រាប់សម្រេចការងារជាច្រើន ហើយក៏អាចជាម៉ាស៊ីនសម្រាប់ការកំសាន្តដ៏គ្មានឈប់ឈរផងដែរ។ កាន់តែពិបាកនោះ យើងក៏អាចចុចលេងដោយមិនដឹងខ្លួនផងដែរ ដោយសារសកម្មភាពនេះបានក្លាយជាទម្លាប់បាត់ហើយ។ ទៅតាម Notification ដែលមិនចេះចប់ ការផ្តោតអារម្មណ៌យើងកាន់តែខ្លីទៅៗ ដែលជាកត្តាដែលយើងមានភាពពិបានក្នុងការសម្រេចកិច្ចការរបស់យើង។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាបការទាញយកការផ្តោតអារម្មណ៍របស់យើងមកវិញ និងចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទដោយត្រឹមត្រូវ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
រៀនឱ្យលេីសអ្នកដទៃ
15-11-2023
រៀនឱ្យលេីសអ្នកដទៃ
ការដែលយេីងរៀនតែអ្វីដែលមនុស្សរាល់គ្នារៀន យេីងនឹងចេះតែអ្វីដែលមនុស្សរាល់គ្នាចេះ។ ដោយហេតុនេះ យេីងនឹងមិនមានចំណុចពិសេសអ្វីមួយឡេីយ។ តម្លៃដែលយេីងអាចឱ្យទៅសង្គម និងការងារយេីងក៏មិនមានច្រេីន ព្រោះយេីងគ្រាន់តែអាចធ្វេីបាននូវអ្វីមួយដែលមានមនុស្សជាច្រេីនអាចធ្វេីបាន។ ដេីម្បីកសាងចំណុចពិសេស និងសមត្ថភាពដ៏មានតម្លៃមួយ យេីងត្រូវតែដាក់ចិត្តរៀនឱ្យបានលេីសពីអ្នកដទៃ និងជាពិសេសលេីចំណេះនិងជំនាញដែលមនុស្សជាច្រេីនបានមេីលរំលង។ តោះ ចូលរួមជាមួយខ្ញុំក្នុងវគ្គនេះនៃរៀនរស់ផតខាស់ សម្រាប់ការកសាងតម្លៃខ្លួនដ៏ពិសេសមួយ ដោយដាក់ចិត្តរៀនលេីសពីមនុស្សជុំវិញ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
៥ កម្រិតនៃចំណេះដឹង
07-11-2023
៥ កម្រិតនៃចំណេះដឹង
នៅក្នុងវគ្គនេះ យើងទៅស្វែងយល់លើសពីអ្វីដែលយេីងធ្លាប់យល់ពី "ចំណេះដឹង"។ ចំណេះដឹងគឺមែនគ្រាន់តែជាការដឹងទេ តែក៏ជាការចេះពិតមែន។ យេីងអាចដឹងអ្វីមួយ តែគ្មានសមត្ថភាពធ្វេីវាពិតមែន។ បេីយេីងចង់ចេះអ្វីមួយពិតមែន យេីងត្រូវរៀនឱ្យសុីជម្រៅ។ ដោយបែងចែកចំណេះដឹងជា ៥ កំរិត យេីងអាចយកវាមកវិភាគនូវអ្វីដែលយេីងកំពុងរៀនបាន ដេីម្បីយល់ដឹងពីសមត្ថភាពរបស់យេីង និងជាពិសេសអ្វីដែលយេីងគួរធ្វេីបន្ទាប់ដេីម្បីលូតលាស់ទៅមុខមួយកំរិតបន្ថែមទៀត។ តោះចូលរួមស្តាប់ទាំងអស់គ្នា ជាមួយនឹងការយល់ដឹងថ្មីទាក់ទងពីចំណេះដឹង និងរបៀបកសាងវាឱ្យបានរឹងមាំ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ធ្វេីឱ្យទម្លាប់ទៀងទាត់ ដោយមិនអាស្រ័យលេីកម្លាំងចិត្ត
27-10-2023
ធ្វេីឱ្យទម្លាប់ទៀងទាត់ ដោយមិនអាស្រ័យលេីកម្លាំងចិត្ត
នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីវិទ្យាសាស្ត្រនៃការផ្លាស់ប្តូរទម្លាប់ និងតួនាទីដ៏សំខាន់នៃបរិវេណជុំវិញខ្លួនយើងក្នុងការកសាងទម្លាប់ល្អមួយបានយូរអង្វែង។ យេីងនឹងយល់ពីយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីបង្កើតបរិវេណមួយដែលលើកស្ទួយទម្លាប់ដែលយេីងចង់មាន ដែលនឹងជួយយេីងធ្វេីវាដោយមិនចាំបាច់ប្រឹងប្រែងខ្លាំង។ មិនថាអ្នកចង់មានការផ្តោតអារម្មណ៍ល្អជាងមុន ធ្វេីឱ្យសុខភាពខ្លួនប្រសេីរ ឬលូតលាស់ផ្នែកផ្សេងៗក្នុងជីវិតក៏ដោយ ការចេះកសាងទម្លាប់តាមរយៈការផ្លាស់ប្តូរបរិវេណជុំវិញរបស់អ្នកគឺជាវិធីសាស្រ្តមួយដែលអ្នកនឹងមិនចង់មេីលរំលងឡេីង។ តោះឥឡូវនេះ ចូលរួមស្តាប់ទាំងអស់គ្នា ហើយផ្លាស់ប្តូរជីវិតរបស់យេីង មួយដងមួយទម្លាប់។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ការផ្តាច់សុរាមួយឆ្នាំបានផ្លាស់ប្តូរជីវិតខ្ញុំ
26-09-2023
ការផ្តាច់សុរាមួយឆ្នាំបានផ្លាស់ប្តូរជីវិតខ្ញុំ
នៅក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកដំណេីរផ្ទាល់ខ្លួនមួយក្នុងការផ្តាច់គ្រឿងស្រវឹងមួយរយៈធំ និង មេរៀនជីវិតដែលខ្ញុំយល់ពីវា។ ទៅតាមការធំធាត់ យេីងអាចរងសំពាធខ្លះក្នុងការហូបគ្រឿងស្រវឹង ជាការជួបជុំគ្នា ការសប្បាយ ឬ ការសហការការងារជាដេីម ដែលអាចជំរុញយេីងទោះបីជាចិត្តយេីងមិនចង់។ ការឆ្លេីយថា "ទេ" ក្លាយជាពាក្យមួយដែលពិបាកនិយាយមែនទែន។ ហេីយសម្រាប់យេីងមួយចំនួនទៀត សុរាក៏ក្លាយជាអ្វីមួយដែលយេីងមិនអាចរស់បាន បេីគ្មានវា។  ការចែករំលែកនេះនឹងបង្ហាញនូវការផ្លាស់ប្តូរមួយដែលខ្ញុំមានដោយការដកខ្លួនចេញពីសុរាបានមួយឆ្នាំ។ ផ្ទុយពីអ្វីដែលខ្ញុំធ្លាប់យល់ពីមុន ខ្ញុំបានយល់ដឹងថាភាពរីករាយ ការសហការ និង មិត្តភាពរបស់ខ្ញុំមិនអាស្រ័យលេីគ្រឿងស្រវឹងឡេីយ។ មិនត្រឹមតែប៉ុណ្ណោះ វាផ្តល់នូវសុខភាពល្អជាងមុន ការភ្ជាប់ទំនាក់ទំនងខ្លួនឯងកាន់តែស៊ីជម្រៅ និងទំនាក់ទំនងដែលមាំ។ តោះ ស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីការរស់នៅមួយដែលមិនមានសុរាជាតម្រូវការ ដេីម្បីរស់ជីវិតមួយដែលកាន់តែល្អ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ចែករំលែកចំណេះ ដេីម្បីបង្កើនចំណេះ
19-09-2023
ចែករំលែកចំណេះ ដេីម្បីបង្កើនចំណេះ
វគ្គនេះនៃរៀនរស់ផតខាស់នឹងនាំអ្នកយល់ដឹងថាការបង្កេីតមាតិកា ឬ ការចែករំលែកចំណេះដឹងផ្សេងៗ នឹងពង្រីកចំណេះដឹងយេីងបានកាន់តែល្អ។ ទៅតាមការស្វែងយល់នៃបទពិសោធន៍ផ្ទាល់ខ្លួនតាមការបង្កេីតមាតិកា ខ្ញុំបានឃេីញថាចំណេះខ្លួនកាន់តែមាំ និង ជំនាញកាន់តែស្ទាត់​។ វាដោយសារតែការចែករំលែកចំណេះតែងតែតម្រូវអោយខ្ញុំរៀននិងអនុវត្តបន្ថែម ដេីម្បីអោយខ្ញុំយល់ច្បាស់សម្រាប់បកស្រាយពីគំនិតផ្សេងៗ។ ចំណេះដឹងដែលយេីងគ្រាន់តែដឹងនិងទុកក្នុងខ្លួនហាក់បីដូចជាចំណេះដែលមិនទាន់បានឆ្អិនគ្រាប់គ្រាន់។ ដោយការចេះបញ្ចេញវាចេញមកក្រៅ យេីងនឹងទាមទារពីខ្លួនឯងកាន់តែខ្លាំងក្នុងការចេះវាអោយឆ្អិន។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិកម្មនិងចំណាប់អារម្មណ៍របស់អ្នកស្តាប់ឬអ្នកអានរបស់យេីងនឹងបង្ហាញពីចំណុចខ្វះខាតដែលយេីងអាចសិក្សាបន្ថែមផងដែរ ដែលវាជាមេរៀនមួយដែលយេីងនឹងមិនអាចទទួលបាន បេីយេីងមិនបញ្ចេញវាចេញមកក្រៅទេ។ ដូចដែលមានអ្នកនិពន្ធម្នាក់បានលេីកឡេីងថា "បេីយេីងចង់ពូកែលេីអ្វីមួយ យេីងត្រូវបង្រៀនវា។" ដូចនេះ ស្តាប់និងយល់ដឹងបន្ថែមទាំងអស់គ្នា ដេីម្បីយល់ពីការបង្កេីនចំណេះខ្លួនដោយការចែករំលែកវាទៅមនុស្សជុំវិញ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ទិញការលូតលាស់ ជាជាងសម្ភារៈ
12-09-2023
ទិញការលូតលាស់ ជាជាងសម្ភារៈ
វគ្គនេះ យេីងនឹងយល់ដឹងពីទស្សនៈមួយថ្មី ដោយមិនមេីលការងារគ្រាន់តែជាវិធីរកលុយដេីម្បីគ្រាន់តែទិញសម្ភារៈដែលយេីងចង់បាន ប៉ុន្តែដេីម្បី​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯងវិញ។ នេះជាការគិតមួយដ៏ល្អ ជាពិសេសសម្រាប់ប្អូនៗដែលនៅខ្ទង់អាយុ ២០ ឆ្នាំនៅឡេីយ។ យេីងនឹងយល់ពីវិធីបង្វែរធនធានរបស់យេីងទៅផ្លូវមួយដែលល្អ ទៅតាមការដកស្រង់នូវបទពិសោធន៍និងការរៀនសូត្រនូវជំនាញថ្មីៗ ដែលវានឹងជួយបង្កេីនតម្លៃនៃខ្លួនយេីងបានកាន់តែប្រសេីរ។ តាមរយៈការចេះវិនិយោគលេីខ្លួនឯងនេះ យេីងនឹងឃេីញនូវកំណេីននៃសមត្ថភាពខ្លួន ដែលនឹងផ្តល់ជាផលដ៏ធំសម្រាប់អនាគតរបស់យេីង។ ចាំថា ជីវិតគឺជាដំណេីរដ៏វែង។ កុំធ្វេីអោយដំណេីរខ្លួនជាប់គាំង ដោយសារតែសម្ភារៈដែលខ្លួនមិនត្រូវការពិតមែន។ តោះ ស្តាប់ទាំងអស់គ្នា ដេីម្បីយល់បន្ថែមពីមេរៀននេះ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
វិធីអភិវឌ្ឍការចងចាំល្អ
05-09-2023
វិធីអភិវឌ្ឍការចងចាំល្អ
តោះស្វែងយល់ទាំងអស់គ្នាទាក់ទងពីអាថ៌កំបាំងនៃការបង្កើនការចងចាំរបស់យេីង។ ចូលរួមជាមួយនឹងរៀនរស់ផតខាស់ក្នុងវគ្គនេះសម្រាប់ការរៀនពីយុទ្ធសាស្ត្រ ៥ ដែលយេីងអាចយកមកប្រេី ដេីម្បីធ្វេីអោយការចងចាំយេីងកាន់តែប្រសេីរសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដោយមិនអាស្រ័យទៅតាមការខំចាំដោយទន្ទេញ យេីងនឹងដឹងពីវិធីក្នុងការបង្កេីតការចងចាំមួយដ៏ច្បាស់នៃអ្វីៗដែលកេីតឡេីងក្នុងជីវិតយេីង និង ធ្វើអោយជីវិតរបស់យេីងកាន់តែសំបូរនូវអនុស្សាវរីយ៍ល្អៗសម្រាប់នឹករលឹក។ ជាជាងយល់ថាការចងចាំរបស់យេីងអាស្រ័យតែទៅតាមធម្មជាតិ វគ្គនេះនឹងបង្ហាញថាការចងចាំគឺជាជំនាញមួយដែលយេីងទាំងអស់គ្នាអាចបណ្តុះបណ្តាលបាន ដោយសង្កត់ធ្ងន់លើវិធីសាស្រ្តត្រឹមត្រូវចំពោះការអភិវឌ្ឍន៍របស់វា។ យុទ្ធសាស្ត្រទាំងនេះនឹងមិនត្រឹមតែកាត់បន្ថយការភ្លេចភ្លាំងនៃព័ត៌មានសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពរីករាយរបស់យេីងដោយចេះរស់នៅឡេីងវិញនូវបទពិសោធន៍ចាស់ៗនៃជីវិតដែលយេីងចូលចិត្ត។ ការចងចាំយេីងហាក់បីដូចជាឧបករណ៍មួយដែលអាចបត់បែនបានទៅតាមការហ្វឹកហាត់របស់យេីង ដែលវារួចរាល់ជានិច្ចសម្រាប់យេីងក្នុងការសំលៀងវា។ តោះ ចាប់ផ្តើមដំណើរនៃការកសាងការចងចាំមួយដ៏ពូកែ និងបង្កេីតជីវិតមួយដែលពោរពេញទៅដោយអនុស្សាវរីយ៍ដែលផ្តល់នូវស្នាមញញឹមមកយេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ទាសករសម័យទំនើប
29-08-2023
ទាសករសម័យទំនើប
ក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យេីងនឹងគិតយ៉ាងជ្រាលជ្រៅអំពីសេរីភាពនៃជីវិត។ ទោះបីជាខ្លួនប្រាណយេីងមិនជាប់ខ្នោះឬជាប់ឃុំឃាំងក៏ដោយ តើយើងពិតជាមានសេរីភាពទេ? ដោយការគិតពីសេរីភាពនេះ យើងនឹងចាប់ផ្តេីមមេីលឃេីញខ្សែច្រវ៉ាក់រុំជាប់ខ្លួនយេីង ដែលយេីងមិនអាចមេីលឃេីញនឹងភ្នែកយេីងផ្ទាល់។ យេីងនឹងស្វែងយល់ពីឥទ្ធិពលនៃរបៀបរស់នៅនៃសម័យយេីងសព្វថ្ងៃ​នេះដែលយេីងបានទទួលរង ដោយទៅតាមទូរស័ព្ទដៃ សម្ភារៈនិយម និងការញៀនផ្សេងៗ ដែលធ្វើឲ្យយើងក្លាយជាទាសករដោយមិនដឹងខ្លួន។ តាមរយៈការរំដោះខ្លួនចេញពីខ្សែច្រវ៉ាក់ទាំងនោះ យើងរកឃើញឯករាជ្យភាពនៃខ្លួនយេីង និងជាពិសេសថាមពលក្នុងការគ្រប់គ្រងជីវិតយេីង។ តោះ ចូលរួមគិតទាំងអស់គ្នាអំពីសេរីភាពពិតក្នុងជីវិត និងចាប់ផ្តេីងបំបែកខ្សែច្រវ៉ាក់ដែលរារាំងយេីងក្នុងការធ្វេីខ្លួនយេីងជាមនុស្សម្នាក់ដែលយេីងចង់ក្លាយជាពិតមែន។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ស្ត្រេស + ការសម្រាក = ការលូតលាស់
22-08-2023
ស្ត្រេស + ការសម្រាក = ការលូតលាស់
ចូលរួមទាំងអស់គ្នាក្នុងការគិតឡើងវិញពីស្ត្រេសនិងភាពតានតឹងក្នុងជីវិត។ មានដំបូន្មានជាច្រេីនបានលេីកឡេីងពីការជៀសវាងក្នុងការមានស្ត្រេស ប៉ុន្តែដេីម្បីលូតលាស់ យេីងក៏ត្រូវមានស្ត្រេសមួយចំនួនផងដែរ។ ដោយចេះស្ម័គ្រចិត្ដបោះជំហានចេញពីភាពស្រណុក ឬ Comfort Zone របស់យើង យើងនឹងអាចដេីរឆ្ពោះទៅរកភាពរីកចម្រេីនមួយក្នុងជីវិត។ ប៉ុន្តែវាមិនបញ្ចប់នៅទីនោះទេ ព្រោះផ្នែកមួយទៀតដ៏សំខាន់សម្រាប់ការលូតលាស់នោះគឺការសម្រាកដោយត្រឹមត្រូវ។ យេីងនឹងគិតឡេីងវិញពីការសម្រាកថាធ្វេីយ៉ាងម៉េចដេីម្បីសម្រាកអោយបានគ្រប់គ្រាន់ និងជាពិសេសគឺទៅតាមអ្វីដែលចិត្តនិងខ្លួនប្រាណយេីងត្រូវការ។ ដោយហេតុនោះ យេីងនឹងកសាងខ្លួនបានកាន់តែល្អ និង រួចរាល់នូវរាល់ឧបសគ្គជីវិតដែលនៅខាងមុខបានកាន់តែប្រសេីរ។ វគ្គនេះនឹងជួយណែនាំក្នុងការចេះយកស្ត្រេសមកធ្វេីជាឧបករណ៍សម្រាប់កែច្នៃខ្លួនឯង បង្កេីនភាពរឹងមាំ និងជំរុញការអភិវឌ្ឍន៍សម្រាប់ខ្លួនជាបន្តបន្ទាប់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីស្វែងយល់កាន់តែសុីជម្រៅ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ភាពវិជ្ជមានក្នុងភាពអវិជ្ជមាន
15-08-2023
ភាពវិជ្ជមានក្នុងភាពអវិជ្ជមាន
នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងនឹងនិយាយពីការពិតមួយ៖ មិនមែនអ្វីៗទាំងអស់ដែលយើងគិតថាមិនល្អសុទ្ធតែជាអ្វីដែលមិនល្អពិតមែននោះទេ។ អ្វីដែលយេីងយល់ឃេីញជាច្រេីនមិនមែនសខ្មៅទេ តែជាអ្វីដែលយេីងត្រូវគិតអោយស៊ីជម្រៅ ដេីម្បីឃេីញទាំងភាពវិជ្ជមាននិងភាពអវិជ្ជមានរបស់វា។ យេីងនឹងស្វែងយល់ពីប្រយោជន៍នៃភាពឈឺចាប់និងភាពតានតឹងមួយចំនួនក្នុងជីវិតយេីង ជាពិសេសសម្រាប់ការលូតលាស់និងភាពរីករាយក្នុងជីវិតរបស់យេីង។ ការចេះស៊ូទ្រាំនឹងភាពពិបាកជាផ្លូវទៅកាន់សមិទ្ធិផលល្អៗជាច្រេីននៅខាងមុខ។ តោះ គិតទាំងអស់គ្នាឡេីងវិញពីភាពវិជ្ជមាននៃទុក្ខលំបាក ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងរូបមន្តសម្រាប់ជីវិតមួយដែលពេញលេញ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
រៀនស្រលាញ់ការហាត់ប្រាណ
09-08-2023
រៀនស្រលាញ់ការហាត់ប្រាណ
សព្វថ្ងៃនេះ មិនខ្វះទេពីការចែករំលែកនៃរបៀបហាត់ប្រាណ ព្រោះជាច្រេីនអាចរកបានតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។ របៀបមិនខ្វះទេ ប៉ុន្តែអារម្មណ៍នោះហេីយដែលយេីងខ្វះ។ សម្រាប់យេីងជាច្រេីន យេីងដឹងថាការហាត់ប្រាណគឺជាអ្វីដែលយេីងគួរធ្វេី តែការធ្វេីវាឡេីងគឺពិបាកមែនទែន។ រាល់ការហាត់ម្តងៗ យេីងរងចាំតែដល់ម៉ោងចប់ ហេីយខ្លាចក្នុងការមកហាត់ម្តងទៀត។ ការហាត់ប្រាណបានចាត់ទុកហាក់បីដូចជាពន្ធដែលយើងត្រូវបង់ ដោយសារការខ្វះចលនារាងកាយពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលខ្លះទៀត យេីងនឹងមិនហាត់សោះ រហូតដល់តែទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យ។ ជាជាងបែបនេះ ចុះបើសិនយើងអាចរីករាយរាល់ការហាត់ប្រាណវិញ តេីល្អយ៉ាងណា? បើយើងអាចស្រលាញ់ការធ្វេីចលនា? តោះ ស្វែងយល់ទាំងអស់គ្នាអំពីរបៀបបំពេញគម្លាតនៃអារម្មណ៍យេីងទាក់ទងពីការហាត់ប្រាណនេះ ដូច្នេះវានឹងក្លាយជាអ្វីដែលយេីងនឹងធ្វេីបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់បង្ខំចិត្ត និងជាពិសេស សុខភាពល្អនឹងអាចមានបានដោយងាយស្រួលនិងសប្បាយ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
មេរៀនធំជាងគេពីរៀនរស់ផតខាស់
19-07-2023
មេរៀនធំជាងគេពីរៀនរស់ផតខាស់
នៅក្នុងវគ្គនេះ យេីងនឹងយល់ដឹងពីស្នូលនៃទស្សនៈរៀនរស់ សម្រាប់ការរៀននិងការលូតលាស់ក្នុងជីវិត។ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីសារៈសំខាន់នៃការរៀនដោយឯករាជ្យ ការគិតអោយធំទូលាយ និង ការអនុវត្តជាញឹកញាប់។ ប្រសិនបេីយេីងរៀនតែទៅតាមមនុស្សម្នាក់ យេីងរៀនពីគាត់ យេីងមិនរៀនពីខ្លួនឯងឡេីយ។ ជីវិតយេីងខុសៗគ្នា ដូចនេះការរៀនរស់របស់យេីងក៏មិនគួរដូចគ្នាដែរ។ ផ្នូវដេីររបស់យេីងគឺតែសម្រាប់យេីងមួយគត់។ តាមដានក្នុងវគ្គនេះ ដេីម្បីក្លាយជាអ្នករៀនដ៏ល្អម្នាក់សម្រាប់ជីវិតខ្លួន។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
គន្លឹះក្នុងការកសាងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
27-06-2023
គន្លឹះក្នុងការកសាងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
មិនថាសម្រាប់ជីវិតឬការងារ ការមានទំនាក់ទំនងជាមួយមនុស្សត្រឹមត្រូវនឹងជួយយេីងអោយរីកចម្រេីននិងមានភាពរីករាយ។ ក្នុងវគ្គនេះ យេីងនឹងចាប់ផ្តេីមដោយរៀនយល់ដឹងអោយច្បាស់លាស់ពីគោលបំណងនិងគោលដៅយេីងនៃទំនាក់ទំនងនីមួយៗ ដោយវានឹងធ្វេីអោយទំនាក់ទំនងយេីងមានន័យនិងភាពរលូន។ ការចេះខ្វល់ខ្វាយពីពេលវេលាអ្នកដទៃនឹងធ្វេីអោយគាត់ចង់ចំណាយពេលជាមួយយេីងកាន់តែច្រេីន។ ការចេះសង្កេតមេីលការសន្ទនានឹងធ្វេីអោយយេីងយល់ពីគាត់ និង ចេះបត់បែនការនិយាយយេីងកាន់តែប្រសេីរ។ ជាមួយនឹងការយកចិត្តទុកដាក់ ការសង្កេត និងការស្តាប់យ៉ាងសកម្ម យេីងនឹងយល់ពីអ្នកដទៃបានល្អ ដែលវានឹងជួយធ្វេីអោយទំនាក់ទំនងនោះកាន់តែរឹងមាំ។ តោះ ចូលរួមស្តាប់ទំាងអស់គ្នា ក្នុងការទំនាក់ទំនងមួយដែលប្រកបទៅដោយប្រសិទ្ធភាព។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ពីចំណេះទៅជំនាញ៖ ការយកចំណេះមកប្រេី ជាជាងមកផ្ទុក
20-06-2023
ពីចំណេះទៅជំនាញ៖ ការយកចំណេះមកប្រេី ជាជាងមកផ្ទុក
នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់អំពីថាមពលដ៏ធំពីការប្រេីប្រាស់ចំណេះដឹងដែលយេីងចេះ សម្រាប់ការអភិវឌ្ឍន៍ខ្លួនយេីងបន្តទៅមុខ។ ភាពសកម្មក្នុងការប្រេីវានឹងធ្វេីអោយយេីងបង្កេីនសមត្ថភាពក្នុងការគិត​ត្រិះរិះ​ និង ពង្រីកទស្សនៈនៃការយល់ឃេីញយេីងបានកាន់តែទូលំទូលាយ។ ដោយបែបនេះ ចំណេះនឹងក្លាយជាកូនសោ សម្រាប់បេីកនូវផ្លូវថ្មីៗជាច្រេីនសម្រាប់ជីវិតយេីងនៅខាងមុខ។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីទាញយកថាមពលសម្ងាត់នៃចំណេះដឹងនេះ សម្រាប់ដំណេីរជីវិតយេីងទៅការលូតលាស់។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ដំណើរព្រះពុទ្ធទៅកាន់អត្ថន័យជីវិត៖ ការស្គាល់ខ្លួនឯងនិងសម្រេចក្តីសុបិន្តខ្លួន
13-06-2023
ដំណើរព្រះពុទ្ធទៅកាន់អត្ថន័យជីវិត៖ ការស្គាល់ខ្លួនឯងនិងសម្រេចក្តីសុបិន្តខ្លួន
នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងស្វែងយល់អំពីជីវិតដ៏វិសេសវិសាលរបស់ព្រះពុទ្ធ ដោយទាញការបំផុសគំនិតពីការសម្រេចចិត្តដ៏ក្លាហានរបស់ព្រះអង្គក្នុងការចាកចេញពីវាំង ហើយលះបង់ទ្រព្យសម្បត្តិរបស់ព្រះអង្គ ដើម្បីបំពេញបេសកកម្មជីវិតដ៏ខ្ពង់ខ្ពស់។   ចូលរួមជាមួយខ្ញុំក្នុងការស្រាយបំភ្លឺនូវមេរៀនជីវិត ទៅតាមដំណើរជីវិតរបស់ព្រះពុទ្ធ ដែលជាមេរៀនល្អទាក់ទងពីការស្គាល់ខ្លួនឯង ភាពក្លាហាន និង ការសម្រេចក្តីសុបិន្តរបស់ខ្លួន។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា ដោយស្វែងយល់យ៉ាងស៊ីជម្រៅពីជីវិតរបស់ព្រះពុទ្ធ ដេីម្បីបំភ្លឺផ្លូវជីវិតយេីងឆ្ពោះទៅកាន់គោលដៅជីវិត និង រស់នៅក្នុងជីវិតប្រកបដោយសុភមង្គល។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ហេតុអ្វីដំបូន្មានជាច្រេីនគ្មានប្រយោជន៍?
17-05-2023
ហេតុអ្វីដំបូន្មានជាច្រេីនគ្មានប្រយោជន៍?
ពីមួយថ្ងៃមួយថ្ងៃ យេីងអាចលឺពីដំបូន្មានជាច្រេីន ថាយេីងគួរធ្វេីនេះឬធ្វេីនោះ។ មួយចំនួនអាចមិនកេីតការ ហេីយខ្លះជាជាងជួយ ក៏អាចធ្វេីអោយជីវិតយេីងកាន់តែពិបាកផងដែរ។ ក្នុងវគ្គនេះ ខ្ញុំបានបកស្រាយពីបុគ្គលិកលក្ខណៈនៃដំបូន្មានដែលមិនល្អបែបៗនេះ។ យើងនឹងស្វែងយល់ពីសារៈសំខាន់នៃការត្រិះរិះពិចារណា និង ការវែកញែកវាយតម្លៃនៃដំបូន្មានទាំងនោះនៅពេលដែលយើងទទួលវា ឬ ពេលដែលយេីងផ្តល់ជូនមនុស្សម្នាក់។ រៀនយល់ពីការណែនាំដែលចេញពីបំណងល្អ តែគ្មានប្រសិទ្ធភាព។ សូមចូលរួមស្តាប់ទាំងអស់គ្នាដេីម្បីជួយយេីងអោយគិតបានកាន់តែឆ្លាតវៃសម្រាប់ជីវិតរបស់យេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly