ការមានគំរូសម្រាប់ជីវិត ពិតជាចាំបាច់ ដោយសារគំរូគឺនឹងត្រីវិស័យដែលណែនាំខ្លួនយើងក្នុងការកសាងខ្លួនបានបែបនោះ។ ប៉ុន្តែ គំរូតែមួយអាចមិនគ្រប់គ្រាន់ឡើយ។
ក្នុងវគ្គនេះ ខ្ញុំចែករំលែកពីគំរូផ្ទាល់ខ្លួនដែលបំផុសពី "The Four Archetypes" ដែលមានដូចជា៖ ព្រះសង្ឃ អ្នកចម្បាំង ទស្សនវិទូ និងសិល្បករ។ ទាំងបួននេះគឺដូចនឹងទ្រនិចត្រីវិស័យដែលបង្ហាញផ្លូវខ្ញុំសម្រាប់អភិវឌ្ឍខ្លួនអញ្ចឹង។
តោះ ស្តាប់បន្ថែមដើម្បីយល់ពីគំរូទាំងនេះ និងជាពិសេសក្នុងការបង្កើតគំរូសម្រាប់ខ្លួនឯង។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 តស់ "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh